Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញចូលរួមពិធីជប់លៀងជូនគណៈប្រតិភូសហព័ន្ធនារីវៀតណាម

   ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2024


នារាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជប់លៀងជូនគណៈប្រតិភូសហព័ន្ធនារីវៀតណាម ក្នុងឱកាសដែលគណៈប្រតិភូទស្សនកិច្ចនៅខេត្តព្រះសីហនុ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំខេត្តជានារី សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី