នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ចូលជួបសំណេះសំណាល និងសម្តែងការគួសម ព្រមទាំងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហានានារបស់ខេត្តកោះកុង នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន