Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជនចាស់ជរា សរុបចំនួន ៧៥នាក់ នៅសាលាបឋមសិក្សាស្វាយទាប ស្ថិតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 5 ខែកក្កដា ឆ្នាំ2024

នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល លោកប្រធានក្រុមប្រឹក្សាឃុំអំពិលក្រៅ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជនចាស់ជរា សរុបចំនួន ៧៥នាក់ នៅសាលាបឋមសិក្សាស្វាយទាប ស្ថិតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នងឱកាសនោះ លោកជំទាវ ឯកឧត្តម បាននាំយកថវិកាចំនួន ៤លានរៀល ប្រគល់ជូនថ្នាក់ដឹកនាំសាលាបឋមសិក្សាស្វាយទាប ដើម្បីយកធ្វើការទូទាត់ថ្លៃទិញក្បឿងប្រក់អាគារបណ្ណាល័យសិក្សា ១ខ្នង ដែលទើបបានសាងសង់រួច និងបានឧបត្ថម្ភជូននូវសម្ភារៈរួមទាំងថវិកាមួយចំនួនទៀតដល់អ្នកចួលរួមទាំងអស់ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី