នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអាគារសិក្សាមួយខ្នង ចំនួន ៥បន្ទប់ មានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ នៅក្នុងបរិវេណអនុវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដំណាក់ចង្អើរ ខេត្តកែប។