Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំដំណាក់អំពិល

   ថ្ងៃទី 5 ខែឧសភា ឆ្នាំ2024

ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ សមាជិកក្រុមប្រឹក្សាឃុំដំណាក់អំពិល ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាលសរុបចំនួន៩០នាក់។
ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ ឯកឧត្តមអនុប្រធានក្រុម បានសម្តែងការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាក នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងបានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបំពេញការងាររក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយជំនឿរទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានក្រើនរំលឹក និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សូមបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីភារកិច្ច ឱ្យកាន់តែសកម្ម យកចិត្តទុកដាក់លើការងាររក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបន្តចូលរួមសាមគ្គីភាពផ្ទៃក្នុង ប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់សាលាឃុំដំណាក់អំពិលសម្រាប់បំរើលើការងាររដ្ឋបាល និងជូនអាជ្ញាធរ សមាជិកក្រុមប្រឹក្សាឃុំ សរុបថវិកា១៥.១៧០.០០០រៀល និងឧបត្ថម្ភថវិកាចំនួន៤.០០០.០០០រៀល សម្រាប់ទិញវិទ្យុទាក់ទងចំនួន៥០គ្រឿង ជូនដល់អាជ្ញាធរឃុំ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី