នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លង “មហាកុដិ” ក្នុងវត្តព្រៃតុម្ភ ស្ថិតនៅភូមិព្រៃតុម្ភ ឃុំព្រែឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។