នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍ បានអញ្ជើញជាអធិបតី ក្នុង ពិធី សំណេះសំណាលជាមួយ មន្ត្រីថ្នាក់ ដឹកនាំ មន្ទីរ សុខាភិបាល (ជាស្រ្តី) អ្នកគ្រូពេទ្យ មន្រ្តី ថ្នាក់ ដឹកនាំ មន្ទីរ អប់រំ យុវជន និងកីឡា(ជាស្រ្តី) នាយិកា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង សិស្សនារី ក្រីក្រ ថ្នាក់ ទី ១២ នៅ ទីរួមខេត្តព្រៃវែង។
ពិធីនេះ ប្រព្រឹត្តទៅដោយមានការអញ្ចើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី និងនាងកញ្ញា ជាសមាជិកាព្រឹទ្ធសភា-រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសិស្សនារី សរុបចំនួន ១៥០នាក់។