Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារ ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង

   ថ្ងៃទី 14 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
អំណោយនាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១០គ្រួសារនាពេលនេះ រួមមាន៖ មី០១កេស សៀងផ្អែម០១គីឡូ ឆៃពៅផ្អែក០១គីឡូ ទឹកដោះគោឆៅ០១ឡូ ព្រមទាំងថវិកា៤ម៉ឺនរៀល និងថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមឧបត្ថម្ភថវិកា២៥ម៉ឺនរៀលផងដែរ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី