Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

   ថ្ងៃទី 31 ខែមីនា ឆ្នាំ2026

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំស៊ាងឃ្វាង ឃុំត្របែក និងឃុំដូនកឹង នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុកកំចាយមារ និងក្រុមប្រឹក្សាឃុំ សរុបចំនួន ៤៨នាក់ ស្ត្រីចំនួន១២នាក់។
ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនដល់សាលាស្រុកកំចាយមា ចំនួន១លានរៀល និងសាលាឃុំទាំង៣ ក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន៤លានរៀល ៦សែនរៀល និងប្រគល់អំណោយជូនក្រុមប្រឹក្សារឃុំជាស្ត្រីចំនួន១២រូប ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី