នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងខេត្តស្វាយរៀង) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិភាក្សាកម្មវីធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង និងពិនិត្យរបាយការណ៍ថវិកាត្រីមាសទី១ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។