Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្ដម ទេព យុទ្ធី បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់អង្គការខាណា (KHANA) ក្នុងកម្មវិធីជជែកពិភាក្សាតុមូលសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍

   ថ្ងៃទី 18 ខែមីនា ឆ្នាំ2024

នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីតាំង Blue Media Cambodia ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្ដម ទេព យុទ្ធី សមាជិកគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៨) បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់អង្គការខាណា (KHANA) ក្នុងកម្មវិធីជជែកពិភាក្សាតុមូលសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ស្តីពី “កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅនៃកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេងឆ្នាំ២០២៣”។

កម្មវិធីជជែកពិភាក្សាតុមូលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមួយចំនួនរួមមាន ៖
១-លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល។
២-លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា (KHANA) និងជាតំណាងអង្គការសង្គមសុីវិលធ្វើការងារផ្នែកជំងឺរបេង។
និង៣-លោកវេជ្ជបណ្ឌិត ដេង សិរង្គា មន្ត្រីបច្ចេកទេសថ្នាក់ជាតិរបស់អង្គការសុខភាពពិភ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី