Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានញ្ជេីញចូលរួមជាកត្តិយសក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ របស់សមាគមនារី និងក្រុមការងារចលនាស្ត្រីខេត្តកណ្តាល ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី

   ថ្ងៃទី 12 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានញ្ជេីញចូលរួមជាកត្តិយសក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ របស់សមាគមនារី និងក្រុមការងារចលនាស្ត្រីខេត្តកណ្តាល ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ដែលត្រូវបានលើកឡើងក្នុងឆ្នាំនេះជាប្រធានបទមួយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយបានបញ្ជាក់អំពីតម្លៃនៃការទទួលបានមកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាន នូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី