Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និង ថវិកាទៅឧបត្ថម្ភជូនថ្នាក់សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីសាលាស្រុកដំណាក់ចង្អើរ ដែលបានឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងសម្រាកព្យាបាលនៅតាមគេហដ្ឋាន

   ថ្ងៃទី 8 ខែមីនា ឆ្នាំ2024

នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាល-រងនៃគណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន សម្ភារៈ ភេសជ្ជៈ ចំណីអាហារ និង ថវិកាទៅឧបត្ថម្ភជូនថ្នាក់សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីសាលាស្រុកដំណាក់ចង្អើរ ដែលបានឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងសម្រាកព្យាបាលនៅតាមគេហដ្ឋាន ស្ថិតនៅក្នុងភូមិអង្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និង នៅភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី