នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការ និង លោក ជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារ គ្រាដែលមកទទួលស្បៀងពីរដ្ឋបាលខេត្តកំពត នៅសាលាខេត្តកំពត ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប។