នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ អ៊ុំ សូម៉ានីន សមាជិកក្រុមសមាជិកាព្រឹទ្ធសភា តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញទទួលថ្នាំពេទ្យ(ថ្នាំចិនល៉ិនហួរ) ចំនួន០៣កេស ស្មើនឹង១២០០ប្រអប់ ព្រមទាំងសាប៊ូសម្លាប់មេរោគចំនួន០១កេស ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទីប្រឹក្សារាជរដ្ឋាភិបាល នៅព្រះរាជដំណាក់សម្តេច ស្ថិតនៅមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។