នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជេីញជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីស្រុកជេីងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ នៅសាលា ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗមួយចំនួន រួមមាន ៖ ១-លោកជំទាវ កុល ធារិន សមាជិការដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត ២-លោកជំទាវ ស៊ី វណ្ណថា សមាជិកាព្រឹទ្ធសភា និង៣-លោកស្រី ស៊ាង វណ្ណ លក្ខិណា ប្រធាន មន្ទីរ កិច្ចការ នារី និងជាអនុសាខាសមាគមខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអនុសាខាសមាគមនារីស្រុកនិងសមាជិកា អនុសាខាស្រុកជេីងព្រៃ ស្រុក បាធាយ និងស្រុកព្រៃឈរ សរុបចំនួន ៦៦នាក់។