នារសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានញ្ជេីញចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ នៃក្រុងសៀមរាប ស្រុកអង្គរធំ ស្រុក បន្ទាយស្រី និងស្រុកពួក នៅសាលា ក្រុង សៀមរាប ខេត្ត សៀមរាប ។
វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញដោយវាគ្មិនសំខាន់ៗមួយចំនួនដូចជា ៖ លោកស្រី តាន់ គឹមចន្ទ សមាជិកាក្រុមប្រឹក្សាក្រុងសៀមរាប លោកស្រី ក្រង់ ស៊ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងលោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ដែល មានអ្នកចូលរួមសរុបចំនួន ៥៤រូប។