នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តីថ្នាក់ដឹកនាំស្រុក ឃុំ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្នុងស្រុក កំពង់ស្វាយ ស្រុក ស្ទោង និងក្រុងស្ទឹងសែន នៅសាលាស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។
ក្នងពិធីនេះផងដែរ ក៏មានការអញ្ជើញធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗរួមមាន ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា លោកជំទាវ លឹម ផល្លា សមាជិការដ្ឋសភា និងលោកជំទាវ លំ គន្ធារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានសភាសភាពអ្នកចូលរួមសរុបចំនួន ៥៣រូប។