នាល្ងាចថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិសាអាហារ សាមគ្គី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជាមួយឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងលោកជំទាវ នៅ ស្ថានអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។