នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមនឹងថ្នាក់ដឹកនាំខេត្តកែប បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤២៣នាក់ ដឹកនាំដោយឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ របៀបរស់នៅបែបគន្លងថ្មី វិធានការរបស់សុខាភិបាល ៣ការពារ ៣កុំ សង្គ្រោះបឋម មានការចែកម៉ាស អាកុល ព្រមទាំងពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅខេត្តកែប សរុបចំនួន ១ ៦៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន ១ ០១៧នាក់ នៅក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។