Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញជាអធិបតីបើកពិធីប្រកួតបាល់ទាត់មិត្តភាព ក្របខណ្ឌសមាគមរាជសីហ៍ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជំនះ ៧មករា

  ថ្ងៃសុក្រ ទី​7 ខែមករា ឆ្នាំ​2022

នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីបើកពិធីប្រកួតបាល់ទាត់មិត្តភាព ក្របខណ្ឌសមាគមរាជសីហ៍ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២២) នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ ស្ថិតក្នុង សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រុមកីទ្បាបាល់ទាត់ចូលរួមប្រកួតមានចំនួន១០ ក្រុម មកពីសមាគមរាជសីហ៍សាខារាជធានី-ខេត្ត ចំនួន ៩ក្រុម និងសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ចំនួន ១ក្រុម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី