នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។