Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា

   ថ្ងៃទី 20 ខែធ្នូ ឆ្នាំ2024

គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា
=======
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០២:៥៥នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកជំទាវ ផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី