Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់ប្រមូលព័ត៌មាន ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នៅខេត្តតាកែវ

   ថ្ងៃទី 18 ខែធ្នូ ឆ្នាំ2024

គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់ប្រមូលព័ត៌មាន ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នៅខេត្តតាកែវ
======
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ មន្ទីរពាក់ព័ន្ធនានា ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន ផ្សព្វផ្សាយច្បាប់ វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ គោលនយោបាយ និងអនុវត្តជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ជាពិសេសការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ព្រមទាំងទទួលបាននូវលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធវិស័យសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅសាលាខេត្តតាកែវ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី