Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម សាយ បូរិន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង០៩ឃុំ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 13 ខែធ្នូ ឆ្នាំ2024

ព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាយ បូរិន សមាជិកគណ:កម្មការទី៨ និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង ០៩ឃុំ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន៥១រូប ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក នៅសាលប្រជុំសាលាស្រុកទឹកផុស។ ក្នុងឱកាសនោះឯកឧត្តម បានស្ដាប់របាយការណ៍របស់អភិបាល ស្រុក អំពីសភាពការណ៍ទូទៅរបស់ស្រុក ។ ក្រោយពីស្តាប់របាយការណ៍រួចមក ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកទឹកផុស ដែលបានសាមគ្គីគ្នាខិតខំបំពេញភារកិច្ចកន្លងមកធ្វើឱ្យភូមិ ឃុំ មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ឯកឧត្តម រំលឹកពីតួនាទីរបស់ក្រុមប្រឹក្សា ឃុំសង្កាត់ អំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការបម្រើសេវាសាធារណ: អំពីសុខុមាលភាពប្រពលរដ្ឋ ពិសេសជំងឺកូវីដ-១៩ ចាំបាច់ត្រូវតែអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម កុំបីធ្វេសប្រហែស ទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក្ដី។ ឯកឧត្តម បានឧបត្ថម្ភ ថវិកាកំដរដៃ អាហារសម្រន់ អាកុល និងម៉ាសផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី