នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តមានជ័យ និងវត្តកណ្តាច់ ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បានក៏ជួបសំណេះសំណាល និងផ្តល់អំណោយចែកជូនលោកជី យាយជី ព្រមទាំងជនចាស់ជរា សរុបចំនួន ៨៧នាក់ ដោយក្នុងម្នាក់ឧបត្ថម្ភជូនរួមមាន ៖ អាហារ១ប្រអប់ ភួយ១ មី១០កញ្ចប់ ទឹកខ្ញី១ប្រអប់ នំប៉័ង១កញ្ចប់ ទឹកត្រជៀកកាំ១ដប ទឹកប្រទាលកន្ទុយក្រពើ១ដប និងថវិកាចំនួន២ម៉ឺនរៀល។