ក្រុមសមាជិកាព្រឹទ្ធសភាសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ ======= នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអ្នកគ្រូ ព្រមទាំងយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំសរុបចំនួន៣២៧នាក់ នៅភោជនីយដ្ឋានឡូវ គឹមសេង ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ និងតម្រង់ទិសយុវតី ឆ្ពោះទៅរកភាពជាអ្នកដឹកនាំនាពេលអនាគត ជូនដល់ក្មួយៗដែលកំពុងសិក្សាថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសម្រេច ចិត្តជ្រើសរើសមុខជំនាញណាមួយឱ្យបានត្រឹមត្រូវ និងសមស្របទៅនឹងប្រទេសកំពុងមានការអភិវឌ្ឍ ដើម្បីបន្តការសិក្សារបស់ខ្លួន នៅពេលបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនាឆ្នាំនេះ៕