នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមនារីជាចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងយុវជននៅតាមភូមិទាំង៦ ស្ថិតក្នុងសង្កាត់និរោធន៍ សរុបចំនួន ១៥នាក់ នៅគេហដ្ឋានរបស់លោកជំទាវ មាន សំអាន ស្ថិតក្នុងបុរីប៉េងហួត សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នាឱកាសនោះ ដែរ លោកជំទាវ ក៏បានរៀបចំពិសាអាហារសាមគ្គីសប្បាយរីករាយប្រកបដោយភាពស្និតស្នាល និងផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាដល់អ្នកចូលរួមផងដែរ។