នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយ គណៈប្រតិភូគណៈកម្មការ សាខាសមាគម នារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ រាជធានីភំ្នពេញ និង ក្រុម ចលនា ស្រ្ដី បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឃួន គឹមនី សមាជិកាក្រុមប្រឹក្សារាជធានីភ្នំេញ ដែលបានទទួលមរណភាពនៅយប់ថ្ងៃ១១ ខែវិឆ្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩:២៥នាទី ដោយរោគគាពាធ នៅគេហដ្ឋាន ផ្ទះលេខ 30 ផ្លូវលេខ 5 បូរីគ្រីស្តាល់ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។