លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ប្រកាសសេចក្តីសម្រេចទទួលស្គាល់ លោកជំទាវ ទេព្វ សំអូន ជាសមាជិកក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៤។ ២-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០២១។ ៣-ពិនិត្យផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់ឆ្នាំ២០២២។ ៤-ពិភាក្សាអំពីត្រៀមរៀបចំពិធីសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ។ ៥-បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវជាអនុប្រធាន លេខាធិការ សមាជិកក្រុម និងលោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមក្រុមសមាជិកា៕