នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:០០ព្រឹក លោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ ឃួន គឹមនី សមាជិកាក្រុមប្រឹក្សារាជធានី ភ្នំពេញ និងជាប្រធានគ ណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ធានស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។