Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ស្តីពីការណែនាំក្រុមការងារអ្នកសង្កេតការជាតិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត (Zoom)

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ស្តីពីការណែនាំក្រុមការងារអ្នកសង្កេតការជាតិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត (Zoom) ដោយមានការចូលរួមពីចម្ងាយរបស់សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល និងថ្នាក់ដឹកនាំនារីជាអភិបាលរង និងប្រធានមន្ទីរកិច្ចការនារី តាមបណ្តារាជធានី-ខេត្តទាំង២៥។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី