Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចាស់ជរា ដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់

   ថ្ងៃទី 23 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចាស់ជរា ដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា សរុបចំនួន ២០នាក់ នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មវីធីនេះ រៀបចំដោយ គ ក ស ក រាជធានី ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពរបស់លោកតា លោកយាយ អោយកាន់តែប្រសើរឡើង និងបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរាដែលជួបការលំបាកជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកជំទាវ ក៍បានផ្តល់ជាអំណោយជូនរួមមាន សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី