នៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ េវលាម៉ោង២:០០នាទីរសៀល ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា លេខធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ុ សណ្តាប់ បានសហការជាមួយគណៈកម្មការកិច្ចការស្ត្រី និងកុមារ នៃមន្ទីរកិច្ចការនារី រួមជាមួយក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា ឧបត្ថម្ភជូនលោកពុកអ្នក ម៉ែ ចំនួន២៥នាក់ ដោយម្នាក់ៗ ទទួលបាន អង្ករ មីកញ្ចប់ ទឹកដោះគោឆៅ ម៉ាស់ការពារមុខ សាប៊ូដុំ ក្រម៉ា និងថវិកា៥ម៉ឺនរៀល។ អង្គពិធីសូមថ្លែងអំណរគុណគោរពជូនប្រមុខរាជរដ្ឋភិបាល ដែលបានយកចិត្តទុកដាក់តាមគ្រប់វិធី ដើម្បីការពារអាយុជីវិត និងភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋ និងសំណូមពរឱ្យបន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំកុំធ្វេសប្រហែសដាច់ខាត និងជាពិសេសសូមបន្តចូលរួមទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា តាមផែនការដែលបានកំណត់។