Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ តាមប្រព័ន្ធនិម្មិត

   ថ្ងៃទី 16 ខែតុសា ឆ្នាំ2024

ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ តាមប្រព័ន្ធនិម្មិត
=======
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។
វេទិកាអាស៊ី-អឺរ៉ុបនេះ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នាពេលខាងមុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឧបមានុវត្តន៍រវាងប្រទេសបណ្តានៅអាស៊ី និងអឺរ៉ុបក្នុងការអនុវត្តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។
វេទិកានេះ មានការអញ្ជើញចូលរួមពីស្ត្រីថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងប្រទេសជាសមាជិក ASEM ទាំងអស់ ស្ថានទូត និងស្ថានតំណាងពាក់ព័ន្ធប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកជំនាញអន្តរជាតិ និងតំណាងស្ថាប័នពាក់ព័ន្ធរបស់អាស៊ានសរុបប្រមាណជិត១ពាន់នាក់៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី