នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យការរៀបចំទីតាំងសម្រាប់ដំណើរការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ ក្នុងខេត្តកែប។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនជូនដល់សាលាឃុំ-សង្កាត់ផងដែរ។