Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យការរៀបចំទីតាំងសម្រាប់ដំណើរការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ ក្នុងខេត្តកែប

  ថ្ងៃសុក្រ ទី​10 ខែកញ្ញា ឆ្នាំ​2021

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យការរៀបចំទីតាំងសម្រាប់ដំណើរការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ ក្នុងខេត្តកែប។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនជូនដល់សាលាឃុំ-សង្កាត់ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី