Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) ចូលរួមប្រជុំគណៈកម្មការកិច្ចការបរទេសនៃ CLV

  ថ្ងៃពុធ ទី​8 ខែកញ្ញា ឆ្នាំ​2021

ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) ចូលរួមប្រជុំគណៈកម្មការកិច្ចការបរទេសនៃ CLV
=======
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្នើសុំ និងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា តាមរយៈប្រព័ន្ធនិម្មិត (zoom) នៅសាលប្រជុំពិសេសទី៣ វិមានព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី