នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងាររបស់លេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រៀមលក្ខណៈសម្រាប់ការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនាពេលខាងមុខ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា អាគារ E (ជាន់ទី២)។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការ និងលោក ងួន សុគន្ធារិទ្ធ ប្រធានលេខាធិការដ្ឋានអមគណៈកម្មការ។