នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០រសៀល ដល់ម៉ោង ១៨:០០ល្ងាច លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកាគណៈកម្មាធិការស្ត្រីវ៉ាយប៉ា (WAIPA) និងលោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាគណៈកម្មាធិការស្ត្រីវ៉ាយប៉ា (WAIPA) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្ត្រីវ៉ាយប៉ា(WAIPA) បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធវីដេអូ រៀបចំដោយសភាប្រ៊ុយណេ ទីក្រុងដារូសាឡឹម ប្រទេសប្រ៊ុយណេ។
កិច្ចប្រជុំAIPA ប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។