នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធនិម្មិត (Online) ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពរបស់គណៈកម្មការជំនាញទាំង៦ ពិនិត្យនិងសម្រេចលើរបៀបវារៈរបស់មហាសន្និបាតអាយប៉ាលើកទី៤២ តាមសំណើរបស់ប្រធានអាយប៉ាលើកទី៤២ និងបញ្ហាផ្សេងៗ ក្នុងការត្រៀមលក្ខណៈចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំឡើងដោយប្រទេសប៊្រុយណេនាពេលខាងមុខ។