នារសៀលថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យនិងពិភាក្សាលើ ៖ ១-បូកសរុបរបាយការណ៍សកម្មភាពការងារ របាយការណ៍ថវិការបស់ក្រុម ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២១។ ២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ដោយមានការអញ្ជើញចូលរួមពីសមាជិកាក្រុម លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី និងមន្ត្រីលេខាធិការអមក្រុមសមាជិកាព្រឹទ្ធសភា។