សមាជិកាព្រឹទ្ធសភាចូលរួមប្រជុំក្រុមសមាជិកសភាស្រ្តីវ៉ាយប៉ាកម្ពុជា តាមប្រព័ន្ធនិម្មិត ======= នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា វេលាម៉ោង ០៨:៣០នាទី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកសភាស្រ្តីវ៉ាយប៉ាកម្ពុជា (WAIPA) ព្រមទាំងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមសមាជិកសភាស្ដី្រវ៉ាយប៉ាកម្ពុជា (WAIPA) តាមប្រព័ន្ធនិម្មិត(Online) ក្រោមអធិបតីភាពលោកជំទាវ និន សាផុន ប្រធានក្រុមសមាជិកសភាស្រ្តីវ៉ាយប៉ាកម្ពុជា និងជាប្រធានគណៈកម្មការទី៩រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការស្រ្តីវ៉ាយប៉ា និងបញ្ហាពាក់ព័ន្ធផ្សេងៗ ក្នុងការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំឡើងដោយប្រទេសប៊្រុយណេនាពេលខាងមុខ៕