Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំអង្គរស ឃុំច្រេស ឃុំព្រៃរំដេង និងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង

   ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំអង្គរស ឃុំច្រេស ឃុំព្រៃរំដេង និងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងបន្តយកចិត្តដាក់ឱ្យបានម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយបន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឯកឧត្តម ក៏បានឧបត្ថម្ភដល់សាលាឃុំទាំង៤ ដោយក្នុងមួយឃុំទទួលបាន ម៉ាស ៥០០ និងថវិកាចំនួន ៥០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី