Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​បំពេញ​ការងារ​ប្រចាំ​ការ​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​មេសាង

   ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024

នាថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យមេសាង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅស្រុកមេសាង ខេត្តព្រៃវែង ដែលមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន ៧៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ១៩នាក់ សរុបចំនួន ៩៥នាក់។

លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍ថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកមេសាងរបស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឯកឧត្តម បានយកអំណោយប្រគល់ជូនរួមមាន ៖ ប្រេងឆាចំណុះ២០លីត្រ១ប៊ីដុង ទឹកត្រីចំណុះ៥លីត្រ២ប៊ីដុង ទឹកប្រេងខ្យងចំណុះ៥លីត្រ២ប៊ីដុង ទឹកសុីអុីវចំណុះ៥លីត្រ២ប៊ីដុង ប៊ីចេង ៣គីឡូ១កញ្ចប់ ម្រេច១កែវធំ មី៨កេស ទឹកបរិសុទ្ធវីតាល់ចំណុះ៥០០ml ៨កេស និងថវិកាចំនួន ១លានរៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី