ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨នៃព្រឹទ្ធសភា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភអាល់កុលចំនួន២កាន ស្មើនឹង ៦០លីត្រ , ម៉ាស់ចំនួន២៥ប្រអប់ ស្មើនឹង ១២៥០ម៉ាស់ ជូនដល់រដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប សម្រាប់ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកែប ។