Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន តំណាង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បាន​អញ្ជើញ​នាំ​យក​អំណោយ ទៅ​ផ្តល់​ជូន​រដ្ឋបាល​ស្រុក​មុខ​កំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល

   ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2025

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល នាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។
================
នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ទី បូរ៉ាស៊ី តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុកនីមួយៗរួចមក ឯកឧត្តម និង លោកជំទាវ បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុក និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
-ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។
-ស្រាវជ្រាវប្រភពចម្លង ក្នុងមូលដ្ឋាន ដើម្បីឈានទៅបិទបញ្ចប់ការចម្លងក្នុងសហគមន៍
-សហការឲ្យបានល្អជាមួយក្រសួងសុខាភិបាល ពិសេសការស្រាវជ្រាវប្រមូលអ្នកពាក់ព័ន្ធដើម្បីឲ្យពេទ្យយកសំណាកពួកគាត់ឱ្យបានរហ័ស !
-យកចិត្តទុកដាក់ទៅលើជីវភាពបងប្អូនក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-អាជ្ញាធរ ត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។
-ត្រូវមានផែនការ សម្រាប់ត្រៀម ប្រសិនបើរាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំង ត្រូវមានបញ្ជីអាទិភាពអ្នកត្រូវចាក់ ត្រៀមទីតាំង និងក្រុមគ្រូពេទ្យឲ្យបានមុន !
-អរគុណចំពោះការខិតខំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងលើកទឹកចិត្តឲ្យខិតខំបន្តទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើង តែអាជ្ញាធរក៏មិនត្រូវភ្លេច ពីការការពារសុខភាព និងសុវត្តិភាពផ្ទាល់ខ្លួន ផងដែរ
ជាចុងបញ្ចប់ឯកឧត្តម និងលោកជំទាវ បានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
អំណោយដែលប្រគល់ជូននាពេលនោះក្នុងមួយស្រុកៗទទួលបាន :
– អង្ករចំនួន ១០០បាវ (២តោន)
– មីចំនួន ១០០កេស
– ត្រីខចំនួន ១០០យួរ
-ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ១០០យួរ
– ម៉ាស់ចំនួន ១០០ប្រអប់


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី