Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុក លើកដែក សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក

   ថ្ងៃទី 31 ខែឧសភា ឆ្នាំ2025

នាព្រឹកថ្ងៃ សៅរ៍ ទី ២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុក លើកដែក សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុក លើកដែក ទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
-ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។
-អាជ្ញាធរ ត្រូវ បន្ថែមការគ្រប់គ្រងការចល័តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងឃុំពាមរាំងដែលជាតំបន់ក្រហម និងតំបន់តំបន់លឿងទុំ ចៀសវាងការឆ្លងជាសហគមន៍មានទ្រង់ទ្រាយកាន់ធំ
-អាជ្ញាធរ ត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។
-ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា ពិសេសសុវត្ថិភាព របស់អាជ្ញាធរក៏ជាកត្តាចម្បងដែរ
ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
អំណោយដែលប្រគល់ជូននាពេលនោះរួមមាន :
– អង្ករចំនួន ១០០បាវ (២តោន)
– មីចំនួន ១០០កេស
– ត្រីខចំនួន ១០០យួរ
-ទឹកត្រី ទឹកសុីអុីវ ចំនួន ១០០យួរ
– ម៉ាស់ចំនួន ១០០ប្រអប់


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី