Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន បាន​អញ្ជើញ​នាំ​យក​អំណោយ​ទៅចែកជូនរដ្ឋបាលស្រុកល្វាឯម ខេត្ត​កណ្តាល

   ថ្ងៃទី 29 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃពុធទី ២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកល្វាឯម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក ក្នុងស្រុក។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុកល្វាឯមទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
-ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តីនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ។
-អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលនានាក្នុងស្រុក។
-អាជ្ញាធរ ត្រូវក្តាប់ព័ត៌មានអំពីការចល័តរបស់បងប្អូនក្នុងភូមិ ក្នុងឃុំ ដើម្បីស្វែងរកប្រភពឆ្លងចំលងជំងឺដ៏កាចសាហាវនេះ និងរកវិធានការការពារ។
-ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា
– មិនថាតែជំងឺ Covid-19 ទេដែលជាបញ្ហាប្រឈម ចំណីអាហារ ភេសជ្ជ:ផ្សេងៗដែលគ្មានគុណភាព ការផលិតខ្វះអនាម័យក៏ជាកត្តាដែលធ្វើឲ្យប៉ះពាល់សុខភាពអាចរហូតដល់បាត់បង់ជីវិតដែរ
– ត្រួតពិនិត្យមើលឡើងវិញចំពោះករណីមិនពាក់ម៉ាស់ និងរក្សាគម្លាត វាអាចជាហានិភ័យណាស់សម្រាប់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័យ
តួយ៉ាងករណីពុលស្រា ដែលបណ្តាលឲ្យបងប្អូនក្នុងស្រុកល្វាឯមយើងស្លាប់រហូតដល់១២នាក់នាពេលថ្មីៗនេះ ដូច្នេះត្រូវបន្តផ្សព្វផ្សាយអប់រំពួកគាត់បន្ថែមទៀត
ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
អំណោយដែលប្រគល់ជូននាពេលនោះរួមមាន :
– អង្ករចំនួន ១០០បាវ (២តោន)
– មីចំនួន ១០០កេស
– ត្រីខចំនួន ១០០យួរ
-ទឹកត្រី ទឹកសុីអុីវ ចំនួន ១០០យួរ
– ម៉ាស់ចំនួន ១០០ប្រអប់


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី