Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី សមាជិក​គណៈ​កម្មការ​ទី៨ នៃព្រឹទ្ធសភា បានអញ្ជើញ​ចុះ​តាម​ខ្នង​ផ្ទះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​ជន​ចាស់​ជរា និង​ពិការ រស់​នៅ​ក្នុង​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

   ថ្ងៃទី 26 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ និងលោកអនុប្រធានភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានអញ្ជើញចុះតាមខ្នងផ្ទះជួបសំណេះសំណាលសួរសុខទុក្ខជាមួយជនចាស់ជរា និងពិការ រស់នៅក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្ដាំផ្ញើឲ្បបន្តយយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសត្រូវចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ដោយរក្សាអនាម័យក្នុងការរស់នៅដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងបាននាំយកនូវអំណោយឧបត្ថម្ភជូនរួមមានក្នុងម្នាក់ៗទទួលបាននូវ ៖ ឈើច្រត់( ផលិតអំពីដែក ) ចំនួន ១គូរ, ទឹកបរិសុទ្ធ ១កេស, មី ១កេស, ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី